ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

<<ក្រោមព្រះរាជហឫទ័យទុក្ខដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជសកម្មភាពដង្ហែតាមព្រះរាជគំរូវីរភាពដ៏វិសេសវិសាលរបស់ ព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានចូលរួម​ចំណែកយ៉ាងទាន់ពេលវេលាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង​ទៅនឹងជំងឺ COVID-19 តាមរយៈការសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ​ផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ៣០មុឺនដុល្លា រសម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់​ការរីករាលដាល នៃជំងឺ COVID-19 ។

ក្រោមព្រះតេជៈបារមី និងព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៏របស់ ព្រះអង្គ ទាំងទ្វេ​បានធ្វើឲ្យសប្បុរជននានា ចូលរួមចំណែកជាវិភាគទានជាបន្តបន្ទាប់ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ថរិកាដែលទទួលបានមានចំនួន 13998698 $ ។

កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ​ព្រះមហា​អំណរព្រះរាជគុណយ៉ាងធំធេង ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចជាកាល​ព្រះអង្គ តែងតែមានព្រះរាជហឫទ័យទុក្ខដាក់ខ្ពស់ ចំពោះប្រជានុរាស្រ្តជាកូនចៅ ។>>

អត្ថបទដែលជាប់ទាក់ទង