ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកទេយ្យវត្ថុ និងបច្ច័យទៅប្រគេនតំណាងព្រះសង្ឃចំនួន ៤១វត្ត នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ ថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនតំណាងព្រះសង្ឃចំនួន ៤១ វត្តនៅស្រុកកោះធំ ខេត្តកណ្ដាល។
ពិធីប្រគេនទេយ្យវត្ថុនិងបច្ច័យ បានប្រព្រឹត្តទៅនៅវត្តព្រែកតាដួង ឋិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្ត កណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងពុទ្ធ បរិស័ទចំណុះជើងវត្ត និងមានការប្រារព្វពិធីតាមបែបព្រះពុទ្ធសាសនាដូចជា៖ ធ្វើកិច្ចនមស្សការ ថ្វាយ បង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនទេយ្យវត្ថុ និងគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ។
ទេយ្យវត្ថុដែលត្រូវបាននាំយកទៅប្រគេនតំណាងព្រះសង្ឃ៤១វត្តនាឱកាសនោះរួមមានគ្រឿងបរិក្ខារ និងសម្ភារផ្សេងៗសរុបជាថវិកាចំនួន ៤០.៨៧៧.០០០រៀល (សែសិបលានប្រាំបីសែនប្រាំពីរម៉ឺនប្រាំពីរពាន់រៀល) និង ២.៩៤៣,៨០ ដុល្លារអាមេរិក (ពីរពាន់ប្រាំបួនរយសែសិបបី ក្បៀសប៉ែតសិប ដុល្លារអាមេរិក) ដោយក្នុងមួយវត្តទទួលបានអង្ករចំនួន២០០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មីមួយ កេសធំ ត្រីខ៤យួរ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស និងថវិកាចំនួន៥០ម៉ឺនរៀល។
ពិធីនេះរៀបចំឡើងដើម្បីឧទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែដឹកនាំមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណ ការ និងដឹកជញ្ជូននាំយកទេយ្យវត្ថុ រួមទាំងបច្ច័យប្រគេនព្រះសង្ឃគង់នៅតាមវត្ដអារាមនានាដើម្បីចូលរួម ចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនាដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ដោយ ហេតុថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ជួយយក អាសារគ្នា សាមគ្គីភាពរឹងមាំ និងនាំឱ្យសង្គមរស់នៅដោយសុខដុមរម្យនាផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រោយពេលចប់ពិធីតាមបែបព្រះពុទ្ធសាសនា ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំកោះធំ(ខ)ដោយចេញដំណើរពីវត្តព្រែក តាដួងឆ្ពោះទៅវត្តសំប៉ាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ ក៏ដូចជាទុក្ខលំបាករបស់ពួកគាត់ ដោយ បាននាំយកសាប៊ូលាងដៃ និងក្រម៉ាទៅចែកជូនដើម្បីចូលរួមទប់ស្កាត់ និងបង្ការមេរោគកូវីដ១៩ផងដែរ។
ក្នុងដំណើរជិះកង់ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចុះពិនិត្យវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង និងបានណែនាំឱ្យគណៈគ្រប់គ្រងសាលាជួសជុលសាលារៀនពីរខ្នង ក្នុងមួយខ្នងមាន៦បន្ទប់ ដោយមានការចាក់សាប និងប្តូរទ្វាបង្អួចពីដែកទៅឈើ ដើម្បីបង្កើន សោភ័ណភាពថែមមួយកម្រិតទៀតសម្រាប់សិស្សានុសិស្សសិក្សាអង្គុយរៀនសូត្រប្រកបដោយផាសុខភាព៕
អត្ថបទដែលជាប់ទាក់ទង