ឱកាស “ទិវាអនាម័យដៃ” ដែលតែងតែប្រារព្ធធ្វើនៅថ្ងៃទី៥ ខែឧសភា ជារៀងរាល់ឆ្នាំ ត្រូវបានផ្អាក
ភ្នំពេញ៖ នៅលើសកលលោកនេះមនុស្សចាំបាច់ណាស់ត្រូវតែអនាម័យឲ្យបានល្អ ដើម្បីទទួលបានសុខភាពល្អប្រសើរ ស្របទៅតាមដំណើរជីវិត អនាម័យវាពិតជាមាននូវគុណសម្បត្តិជាច្រើនសម្រាប់មនុស្សលោកដោយអាចយកឈ្នះនឹងជំងឺផ្សេងៗបានយ៉ាងងាយ។
យើងគប្បីយល់ថា ជំងឺមួយចំនួនបានកកើតឡើងក្នុងសារពាង្គកាយមនុស្សដោយសារការខ្វះអនាម័យនេះឯង អនាម័យពិតជាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សរស់រានមានជីវិតបានស្រស់បំព្រងនិងសុខដុម អាស្រ័យលើអនាម័យ ជាពិសេសក្នុងការចំអិនម្ហូបអាហារចាំបាច់ណាស់ត្រូវតែអនាម័យសម្ភារៈឱ្យបានខ្ជាប់ខ្ជួន។
ពេលបច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងតែជួបប្រទះនូវវិបត្តិជាសកលដែលត្រូវរួមគ្នាដោះស្រាយហើយឱ្យបានលឿនបំផុតនោះគឺវិបត្តិ«កូវីដ» ពិតប្រាកណាស់វាសាហាវក៏ប៉ុុន្តែយើងមិនត្រូវខ្លាចពេកដែរ ដោយត្រូវគោរពតាមការណែនាំរបស់រាជដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលជាឪពុកម្តាយរបស់ពួកយើង ក្នុងការឃុំគ្រងដំណើរជីវិតយូរអង្វែង។ បើយើងក្រឡេកមើលពីវិធានការការពារពីកូវីដ១៩យើងតដឹងហើយ វាទាក់ទងនឹង«អនាម័យ»នេះឯង «អនាម័យ» គឺជាទ័ពគន្លឹះក្នុងការប្រយុទ្ធនឹងកូវីដ១៩ កូវីដ១៩ នឹងចាញ់យើងដោយឯកឯង។ ការលាងដៃពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ពីកូវីដ១៩ ដោយវិធីនេះបានយកទៅអនុវត្តលើប្រជាពលរដ្ឋគ្រប់រូប ការពាក់ម៉ាសក៏រឹតតែសំខាន់ដោយម៉ាសបានទប់ស្កាត់បាននូវដំណក់ទឹកមាត់ពីគ្រប់បុគ្គលដែលផ្ទុកវីរុសផ្សេងៗ។
ហេតុនេះ ការអនាម័យឱ្យបានខ្ជាប់ខ្ជួនពិតជាមានសារៈសំខាន់ណាស់ យើងត្រូវរួមគ្នាកំចាត់មេរោគផ្សេងៗ ឱ្យបានខ្លាំងក្លាតាមរយៈអនាម័យ វានឹងតបស្នងមកវិញនូវសុខភាពល្អ។ កាលណាយើងសុខភាពល្អប្រសើរ យើងនឹងរស់នៅបានយូរអង្វែង បានស្គាល់ការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាព សន្តិភាពគឺជាឱកាសសម្រាប់យើងទាំងអស់ តែត្រូវស្ថិតក្នុងដំបូលរដ្ឋធមនុញ្ញ។
មួយជ្រុងនៃសាធារណ:មតិ ដើម្បីលើកស្ទួយការទប់ស្កាត់ការចម្លងរោគ ក្នុងនោះមានរោគកូវីដ-១៩ ផងដែរ នាឱកាស “ទិវាអនាម័យដៃ” ដែលតែងតែប្រារព្ធធ្វើនៅថ្ងៃទី៥ ខែឧសភា។
ឆ្នាំនេះ មិនបានធ្វើទេ ដោយអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និងការមិនប្រមូលផ្តុំគ្នាច្រើន សម្រាប់ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕