ព្រះគ្រូសេរីធម្ម សៅ សាន គង់នៅវត្តចំពុះក្អែក រាជធានីភ្នំពេញ និមន្តក្រុងពាលីពិធី ដាំកូនឈើប្រភេទដើមលាភ និងដើមពោន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាម៉ន បណ្ឌិត្យ
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ព្រះគ្រូសេរីធម្ម សៅ សាន គង់នៅវត្តចំពុះក្អែក រាជធានីភ្នំពេញ បាននិមន្ត ក្រុងពាលីពិធី ដាំកូនឈើ ប្រភេទដើមលាភ និងដើមពោន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុក លោក អិុន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោក អុក ហាន អនុប្រធានគណបក្សស្រុក ព្រះគ្រូចៅអធិការ លោកគ្រូអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ត្រាច ។
ក្នុងពិធីក្រុងពាលីនេះដែរ ព្រះគ្រូសេរីធម្ម សៅ សាន បានឧបត្ថម្ភ បច្ច័យចំនួន ២០០០០០រៀល សម្រាប់ រដ្ឋបាលស្រុក យកមកចាត់ចែងប្រើប្រាស់ ក្នុងការទប់ស្កាត់ ជំងឺកូវីត19 និងជួយ ផ្ទាំងសូឡាចំនួន ៥ផ្ទាំង កូនឈើប្រភេទលឿងរាជ ១០ដើម និងប្រភេទឥន្ទនេលចំនួន ១៥ដើម៕