ពិតមែនតែពុំរកឃេីញករណីកូវីដ១៩ថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និងមិនមានករណីជាសះ​ស្បេីយ​ថ្មីទេ ដូច្នេះការជាសះស្បេីយមានចំនួន ១១៩នាក់ដដែល និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ដដែល​ (ស្លាប់គ្មាន)។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១៧២១នាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ ។
អត្ថបទដែលជាប់ទាក់ទង