ឥណ្ឌូនេស៊ីមានករណីអ្នកស្លាប់ ២២នាក់ទៀត ខណៈរកឃើញអ្នកឆ្លងថ្មីជំងឺ COVID-19 ចំនួន២១៤ករណីថ្មី

បរទេស៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ប្រទេសឥណ្ឌូនេស៊ីរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ២១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឲ្យកើនចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៩០៩៦នាក់។
លោក Achmad Yurianto មន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រសួងបានរកឃើញអ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺ COVID-19 ចំនួន ២២នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៦៥នាក់ និងអ្នកជំងឺចំនួន ១១៥១នាក់ បានជាសះស្បើយទាំងស្រុង ខណៈមានមនុស្សជាង ៥៩០០០នាក់ បានទទួលការធ្វើតេស្ដរក COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទដែលជាប់ទាក់ទង