សមត្ថកិច្ចនៃការិយាល័យចរាចរផ្លូវគោក និងអធិការដ្ឋាននគរបាលទាំងខណ្ឌ១៤ នឹងអនុវត្តន៍ការរឹតបណ្តឹងច្បាប់ចរាចរណ៍ចាប់ពីដើមខែឧសភានេះតទៅហើយ
យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
ទោះជាយ៉ាងណា រដ្ឋាភិបាលបានសម្រេចមិនចាំបាច់មានប័ណ្ណបើកបរចំពោះទោចក្រយាន និងទោចក្រយាន្តយន្ត ចាប់ពីកម្លាំង125CC ចុះក្រោម តែត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពេលធ្វើដំណើរនៅតាមដងផ្លូវ។
ការតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណភ្ជាប់មកជាមួយពេលធ្វើដំណើរ ចំពោះអ្នកបើកបរគ្មានប័ណ្ណបើកបរនោះ ធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងងាយកំណត់បាននូវអត្តសញ្ញាណនៃអ្នកបើកបរឲ្យបានច្បាស់ នៅពេលអ្នកបើកបរនោះមានគ្រោះថ្នាក់ ឬមានបញ្ហាចរាចរណ៍ផ្សេងៗនៅតាមដងផ្លូវ ។
ឯកសារដែលត្រូវការដាក់តាមខ្លួននៅពេលបេីកបរគឺ ៖
១.បណ្ណបេីកបរ(ច្បាប់ដេីម)
២.លិខិតអាជីវកម្មចំពោះក្រុមហ៊ុន (ច្បាប់ដេីម)។
ចំពោះឯកសារផ្សេងៗទៀតដូចជា បណ្ណសម្គាល់យានយន្ត (កាតគ្រី) អាចធ្វេីការថតចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធ៕