THE PEAK ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG)ទទួលបានភាពជោគជ័យក្នុងការបង្កើនវឌ្ឍនភាពនៃសំណង់
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្មនិងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណាក៏ដោយក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG)បានដោះស្រាយដោយជោគជ័យនឹងបញ្ហានេះតាមរយៈការនាំមកនូវធនធានចាំបាច់នានាដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់សម្រាប់គម្រោងThe Peak។
«យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាសក្នុងការគ្រប់គ្រងគំរោងដ៏អស្ចារ្យនេះ។
ការគាំទ្រនិងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ ២០២០។» នេះបើយោងតាមការដកស្រង់សម្ដីរបស់ លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន CRUCG ប្រចាំនៅកម្ពុជា។
ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CRUCGចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តោតលើការងារគម្រោងហើយយើងមានសេចក្តីសោមនស្សដោយដឹងថាក្រុមហ៊ុន CRUCGបានអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។
រូបភាពនៃគម្រោងThe Peak Projectដែលបង្ហាញពីសកម្មភាពរបស់ក្រុមហ៊ុនCRUCG ធ្វើការនាពេលយប់ជាមួយនឹងកម្លាំងពលកម្មបន្ថែម
អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltdលោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖«វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អប៉ុន្តែពិបាកចេញជាលទ្ធផលជាពិសេសនៅក្នុងបរិយាកាសដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំងនិងមានបទពិសោធដូចជាដៃគូរបស់យើងគឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាពបានយ៉ាងឆាប់រហ័សដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ។»
ជាមួយគ្នានេះផងដែរលោកChing Chiat Kwongអគ្គនាយកនិងជានាយកប្រតិបត្ដិនៃក្រុមហ៊ុនOxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា៖ «ក្រុមហ៊ុនWorldbridgelandតែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុនWorldbridgelandខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា។»