អភិបាលខេត្តតាកែវ អញ្ជើញទទួលទេយ្យវត្ថុ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ពីមន្រ្តីសង្ឃគណគណៈមហានិកាយទូទាំងខេត្តតាកែវ

ខេត្តតាកែវ៖ ព្រះមង្គលទព្វលោករង្សី កែវ សាវ៉ន ព្រះមេគណគណៈមហានិកាយខេត្ត និងព្រះរាជាគណៈព្រះមន្រ្តីសង្ឃខេត្ត រួមជាមួយ ទីប្រឹក្សាជំនួយការ សាលាអនុគណ ១០ក្រុងស្រុក និងព្រះគ្រូចៅអធិការគ្រប់វត្ត ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បាននាំយកបច្ច័យ ទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ យកកប្រគេនជូន ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដើម្បីត្រៀមសម្រាប់ផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋ ដែលរងការខ្វះខាត នៅពេលមានជំងឺរីករាលដាលនៃកូវីដ១៩ នៅមូលដ្ឋានខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរព្រះគុណទឹកព្រះទ័យ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ក៏ដូចជា ព្រះមន្រ្តីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្ត គណមហានិកាយទូទាំងខេត្ត បានបានផ្ដល់ជូននូវថវិកា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ចូលរួមជាមួយរដ្ឋបាលខេត្តតាកែវ ដើម្បីទុកត្រៀមបង្ការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល ដើម្បីចែកជូនពលរដ្ឋដែលខ្វះខាត និងរងផលប៉ះពាល់មកពីរីករាលដាលនៃមេរោគកូវីដ១៩នេះ។

សូមបញ្ជាក់ដែរថា ទេយ្យវត្ថុ ដែលយកមកប្រគល់ជូនរួមមាន៖ អង្ករ ៥តោន ៥២៥គីឡូក្រាម មី ១៥៣កេះ ទឹកត្រី ១៥៥យួរ ទឹកស៊ីអ៊ីវ ១៧៤យួរ ត្រីខ ៣២យួរ បាឡុង ៥៦ឈុត ចង្រ្កានហ្គាស ៥៨ចង្រ្កាន ទឹកសុទ្ធ ៦៤កេះ ឆ្នាំងដាំបាយ ៥៤ឆ្នាំង កន្ទេល ៧២ មុង ១៣មុង ចានកាធុន ១៣៦នាក់ ចានស្រាក់ ៨៧ស្រាក់ ឆ្នាំងខ្ទះ ៧៣ខ្ទះ កំសៀវ ៨៥កំសៀវ វែកឆា និងស្លាបព្រា ១០០ វែកសម្លរ ១០ ទឹកភេសជ្ជៈ ៤០កេះ ជ្រុញ ៤៨ជ្រុញ ស្ករស ៦៣គីឡូក្រាម អំបិល ២៤គីឡូក្រាម តែ ២គីឡូក្រាម កញ្ជ្រែងជ័រ ៥៨កញ្ជ្រែង ធុងទឹក ២១ធុង ភួយ ៤ និងបច្ច័យ ១៤០០០០០០រៀល៕ ប្រភព៖ រដ្ឋបាលខេត្តតាកែវ

អត្ថបទដែលជាប់ទាក់ទង