ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចដាក់វិន័យចំពោះមន្ត្រីណាល្មើសច្បាប់ ពាក់ព័ន្ធការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិម្នាក់ ចំពោះលោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារជាបណ្ដោះអាសន្ន បន្ទាប់ពីលោកអធិការរងរូបនេះបានអនុវត្តន៍លើសគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំបង្ករឲ្យប្រជាពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ត និងថ្នាំងថ្នាក់ ។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពក្រុមគ្រួសាររបស់យើង ទាំងអស់គ្នា និងដើម្បីប្រទេសជាតិយើង ត្រូវគោរពឲ្យបាននូវ អនុសាស្ត្រដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”។
សូមគាំទ្រនូវចំណាត់ការរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានពង្រឹងវិន័យទៅលើមន្ត្រីក្នុងការអនុវត្តន៍ច្បាប់ ដើម្បីឲ្យមានភាពត្រឹមត្រូវ ព្រមទាំងធ្វើការបម្រើរាស្ត្រដោយទន់ភ្លន់ តែម៉ឺងម៉ាត់ ៕ by PATOM