ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “ វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពត ”
ភ្នំពេញ៖ នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រីសាលសេរីភាពជាន់ផ្ទាល់ដី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី“ វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពត”។
គួរបញ្ជាក់ផងដែរថា សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពត ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា វាគ្មិនដែលនឹងអញ្ជើញចូលរួមគឺ ឯកឧត្តម កូ លិ អភិបាលរងនៃគណៈអភិបាលខេត្តកំពត៕ by AKP