នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ធ្វេីតេស្តចំនួន​ ១៣០៧៥ ស្មេីនឹង​ ៨០៤ ក្នុង១លាននាក់

រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​៨ ខែឧសភា​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង cdc
ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសកម្ពុជាយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និងមិនមានករណីជាសះស្បេីយថ្មី​ទេ​ ករណីជាសះស្បេីយចាស់សរុបមានចំនួន ១២០នាក់ដដែល និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ២នាក់​ប៉ុណ្ណោះ​ (ស្លាប់គ្មាន​)។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យជាប់ជាប្រចាំ​ និងនៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​កំសាន្តនានា យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង cdc ចំណុះឲ្យក្រសួងសុខាភិបាលបានធ្វេីតេស្តចំនួន​ ១៣០៧៥ ស្មេីនឹង​ ៨០៤ ក្នុង១លាននាក់ ។ ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង