ពិតមែនតែពុំរកឃេីញករណីជំងឺកូវីដ១៩ថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យជាប្រចាំ និងនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់
ភ្នំពេញ៖ រហូតដល់ម៉ោង ៧:0០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន ១២២ករណីដដែល និង មិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន ១២០នាក់ដដែល និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ (ស្លាប់គ្មាន)។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យជាប្រចាំ និងនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
បងប្អូនប្រជាេលរដ្ឋត្រូវបន្តអនុវត្តគម្លាតក្នុងសង្គមបន្តទៀត ដូចជាពន្យាការរៀប អាពាហ៌ពិពាហ៌ ពិធីជប់លៀង ខួបកំណើត ការចាក់ធុងបាសរាំ ពិធីគោរពសាសនាផ្សេងៗ ។ល។
បងប្អូនប្រជាេលរដ្ឋត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាការអង្គុយឲ្យមានគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យ៉ងហោចណាស់ឲ្យបាន ១,៥ម៉ែត្រ ។ល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វេីតេស្តចំនួន ១៣៤៤៨ ស្មេីនឹង ៨២៧ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕