រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយសមាគមន៍រាជសី និងក្រុមហ៊ុនខេវ័នភីសខន់ត្រូល របស់សាធារណរដ្ឋកូរ៉េ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគតាមមន្ទីរ-អង្គភាព ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០០នេះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើកិច្ចសហការ ជាមួយសមាគមន៍រាជសី និងក្រុមហ៊ុនខេវ័នភីសខន់ត្រូល នៃសាធារណរដ្ឋកូរ៉េ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគតាមមន្ទីរ-អង្គភាពមួយចំនួន នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានជូនលិខិតថ្លែងអំណរគុណដល់សមាគមន៍រាជសី និងក្រុមហ៊ុនខេវ័នភីសខន់ត្រូល នៃសាធារណរដ្ឋកូរ៉េផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

អត្ថបទដែលជាប់ទាក់ទង