សង្គ្រាមត្រជាក់ថ្មីរវាងមហាអំណាចចិន និង សហរដ្ឋអាមេរិក កំពុងប្រឈមមុខដាក់គ្នា ផ្អើលពិភពលោក
បរទេស៖ លោក Fyodor Lukyanov នាយកស្រាវជ្រាវនៅក្លឹបពិភាក្សាពិភាក្សា Valdai បាននិយាយថា ប្រជាជាតិនានា មិនបានរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសទេ ហើយពិភពលោកកំពុងប្រឈមនឹងសង្គ្រាមត្រជាក់ថ្មីរវាងចិន និងសហរដ្ឋអាមេរិក។
លោកបានលាតត្រដាងថា បណ្តាអ្នកជំនាញរបស់ Valdai នឹងធ្វើបទបង្ហាញអំពីរបាយការណ៍នេះ ដោយមានយោបល់អំពីការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក។
លោក Lukyanov បាននិយាយនៅក្នុងអំឡុពេលនៃកិច្ចប្រជុំតាមវីដេអូស្តីពី «ផលប៉ះពាល់សេដ្ឋកិច្ចដោយសារមេរោគកូរ៉ូណាវីរុស៖ គំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងពេលពិភពលោកមានស្ថានភាពថ្មី» ដែលរៀបចំឡើងដោយក្លឹបពិភាក្សាថា «ខ្ញុំគិតថា គំនិតសំខាន់នៃរបាយការណ៍នេះ គឺថា ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំ និងគ្រោះថ្នាក់នៃមូលដ្ឋានគ្រឹះនៃសង្រ្គាមត្រជាក់ថ្មីដែលប្រយុទ្ធដោយចិន និង សហរដ្ឋអាមេរិក»។
អ្នកវិភាគបានគូសបញ្ជាក់ថា អ្នកជំនាញរបស់ Valdai មិនជឿថា វិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតនឹងជំរុញប្រទេសនានាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនោះទេ ព្រោះបច្ចុប្បន្ននិន្នាការខុសគ្នាទាំងស្រុងត្រូវបានគេសង្កេតឃើញ រួមទាំងបរិបទនៃការប្រឈមមុខរវាងចិន និងសហរដ្ឋអាមេរិកផងដែរ។
លោក Lukyanov បានចង្អុលបង្ហាញថា សេចក្តីថ្លែងការណ៍ចុងក្រោយដែលធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានបង្ហាញអំពីគុណភាពនៃការវាយប្រហារខុសៗគ្នាទៅលើប្រទេសចិន ហើយរោគរាតត្បាតបានក្លាយជាលេសដើម្បីលើកស្ទួយវោហារសាស្ត្រប្រឆាំងចិន។
យោងតាមលោក Lukyanov បានឱ្យដឹងថា សង្គ្រាមត្រជាក់ថ្មីនេះនឹងក្លាយជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំងសម្រាប់ប្រព័ន្ធទំនាក់ទំនងអន្តរជាតិនៅក្នុងសកលលោក ពីព្រោះវានឹងបង្ខំឱ្យប្រទេសនានាប្រកាន់យកភាគីណាមួយ៕ by AKP