ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសរុស្សីកើនឡើងដល់ ១៧៧១៦០នាក់
ចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 បើតាមការចេញផ្សាយដោយសារព័ត៌មានបរទេសនៅទូទាំងប្រទេសរុស្សីបានកើនឡើងដល់ ១៧៧១៦០នាក់ ច្រើនជាងករណីឆ្លងនៅប្រទេសបារាំង និងអាលឺ្លម៉ង់ទៅទៀត។
អាជ្ញាធរសុខាភិបាលប្រទេសរុស្សីបានឲ្យដឹងថា ត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយនេះមានអ្នកឆ្លងរហូតទៅដល់ ១១២៣១នាក់ ដែលក្នុងចំណោមអ្នកដែលឆ្លងថ្មីនេះមាន ៦៧០៣ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងម៉ូស្គូដែលជាកន្លែងដែលកំពុងមានការរីករាលដាលខ្លាំងនៃជំងឺ COVID-19។
ទន្ទឹមនឹងអត្រាឆ្លងថ្មីបានកើនឡើងបែបនេះ អាជ្ញាធរក៏បានរាយការណ៍ថាមានករណីស្លាប់ចំនួន ៨៨នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៦២៥នាក់ ខណៈមានមនុស្សប្រមាណ៤.៨លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19៕ by AKP (ចេញផ្សាយ ថ្ងៃទី 8 ខែ ឧសភា ឆ្នាំ 2020)