ពលករសរុប ៦៤នាក់ វិលត្រឡប់មកពីប្រទេសថៃ អាជ្ញាធរខេត្តសៀមរាបគ្រប់គ្រងទទួល
ភ្នំពេញ៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។
ជាក់ស្តែង ក្រុមការងារ ទទួលបានបងប្អូនពលករចំនួនសរុប ៦៤នាក់ ស្រីចំនួន ២៥នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។សូមបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២៧៥៥នាក់ ស្រីចំនួន ៥,៥៣២នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន ១២៧៥៥នាក់ ស្រី ៥៥៣២នាក់ គឺពិនិត្យសុខភាពបានទាំងអស់ ៕ ប្រភព មន្ទីរព័ត៌មានខេត្តសៀម