ប្រទេសកម្ពុជាយេីង មិនមានករណីជំងឺកូវីដ១៩ថ្មីនោះទេ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ
រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសកម្ពុជាយេីងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និងមិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ (ស្លាប់គ្មាន )។
ពិតមែនតែក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៤៩០៤ ស្មេីនឹង ៨៦៧ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥