យេីងត្រូវបន្តអនុវត្តដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ទោះបីជាតែសល់ម្នាក់

រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​១២ ខែឧសភា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19​ ជាថ្មី​ទេ សរុបប្រទេសកម្ពុជាយេីងមានករណីជំងឺកូវីដ១៩សរុបចំនួន​១២២ករណី​​ដដែល​ និងមានករណីជាសះស្បេីយមួយករណីថ្មី​​ ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន ១២១នាក់ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​តែ ១នាក់​ប៉ុណ្ណោះ​ (ស្លាប់គ្មាន​)។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៤១៥៦ ស្មេីនឹង​ ៨៧៦ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង