ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសកម្ពុជាយេីងមានករណីជំងឺកូវីដ១៩សរុបចំនួន១២២ករណីដដែល
រហូតដល់ម៉ោង៨:០០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសកម្ពុជាយេីងមានករណីជំងឺកូវីដ១៩សរុបចំនួន១២២ករណីដដែល និង មិនមានករណីជាសះស្បេីយករណីថ្មីទេ ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២១នាក់ និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ (ស្លាប់គ្មាន)។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វេីតេស្តចំនួន ១៤៦១៥ ស្មេីនឹង ៨៩៩ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥