Detail Top Banner

ប៊ុន សុផុត ប៉ះ ថាន់ ប៊ុនរ៉ុង ដណ្ដើមជើងឯកសង្វៀនគុនខ្មែរ ឆ្ពោះទៅស៊ីហ្គេម-២០២៣ ថ្ងៃអាទិត្យនេះ

សម្រាប់ ប៊ុន សុផុត បានឲ្យដឹងថា ខ្លួនធ្លាប់ជួប និងយកឈ្នះ ប៊ុនរ៉ុង ម្ដងរួចមកហើយ ហេតុនេះគេបានប្ដេជ្ញាចិត្តនឹងខំប្រឹងធ្វើឲ្យបានកាន់តែល្អ ដើម្បីបន្ដយកឈ្នះជាលើកទី២ ពិសេសដើម្បីសម្រេចក្ដីស្រម៉ៃដណ្ដើមជើងឯក កម្ពុជាអ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ តែយ៉ាងណា កូនសិស្សអតីតអធិរាជជង្គង់ហោះ-កែងឆេះ អេ ភូថង ថានឹងមិនធ្វេសប្រហែសចំពោះគូប្រជែងនេះឡើយ។

ដោយឡែក ថាន់ ប៊ុនរ៉ុង វិញ ក៏បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការចង់គ្រងតំណែងជើងឯកសង្វៀនគុនខ្មែរថ្នាក់ជាតិនេះផងដែរ។ សិស្សគុនសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទបន្ថែមថា ទោះខ្លួនធ្លាប់ចាញ់ ប៊ុន សុផុត តែខ្លួនប្ដេជ្ញានឹងខំប្រឹង ដើម្បីសងសឹកវិញក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ប៊ុន សុផុត បានយកឈ្នះកីឡាករ អេលីត ឡុងលី ខណៈកីឡាករ ថាន់ ប៊ុនរ៉ុង បានយកឈ្នះកីឡាករ ម៉ិល សារុន ដោយពិន្ទុដូចគ្នា កាលពីពេលថ្មីៗ ចំពោះប្រាក់រង្វាន់ជយលាភី សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះវិញ លេខ១ នឹងទទួលបាន ៣០០០ដុល្លារ លេខ២ ទទួលបាន ២០០០ដុល្លារ លេខ៣ ទទួលបាន ១០០០ដុល្លារ និងលេខ៤ ទទួលបាន ៧៥០ដុល្លារ៕ by FN

អត្ថបទដែលជាប់ទាក់ទង