ករណីចុងក្រោយជាសះស្បេីយហេីយ​ ! ជំងឺ​ COVID-19ត្រូវឃ្លាតឆ្ងាយពីកម្ពុជាហើយ

រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ សរុបចំនួន​ ១២២ករណី​​ដដែល​ និងមានករណីជាសះស្បេីយមួយករណីថ្មី​​ទៀត ដូច្នេះកម្ពុជាយើង មានករណីជាសះស្បេីយសរុបមានចំនួន ១២២នាក់ ស្លាប់គ្មាន​ ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ ក្រសួងសុខាភិបាលនៅតែសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យជាប្រចាំ​ ហើយនៅឃ្លាតឆ្ងាយពីគ្នា​ និងមិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
ក្រសួងសុខាភិបាលសំណូមពរយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជា ពន្យាពេលការ រៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំសប្បាយ​ ។ល។
ព្រមទាំងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។
សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាយេីង រកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងកម្ពុជាបានធ្វេីតេស្តចំនួន​ ១៤៦៨៤ ស្មេីនឹង​ ៩០៣ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
 
អត្ថបទដែលជាប់ទាក់ទង