ជំរើសដ៏ប្រសើរបំផុត ការប្រើប្រព័ន្ធសូឡា ជាក្នុងការសន្សំសំចៃទឹក កាត់បន្ថយកំលាំងពលកម្ម និងបង្កើនសមត្ថភាពផលិត
ភ្នំពេញ៖ ក្នុងការឆ្លើយតបទៅនឹងសេចក្តីការនៃប្រាក់ចំណូលរបស់កសិករប្រកបដោយភាពឆ្លាតវៃ នៃសមាជិកសហគមន៍សំបួរមានជ័យ នៅខេត្តកំពង់ចាម ស្របតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ការធ្វើទំនើបកម្មកសិកម្ម តាមរយៈនៃការដំឡើង solar pump ដើម្បីធ្វើការផ្គត់ផ្គង់ទឹកក្នុងការដាំដុះដំណាំបន្លែ តាមរយៈប្រព័ន្ធដំណក់ទឹកជាជំរើសដ៏ប្រសើរបំផុត ក្នុងការសន្សំសំចៃទឹក កាត់បន្ថយកំលាំងពលកម្មនិងប្រាក់ចំណាយជាប្រចាំ និងបង្កើនសមត្ថភាពផលិត ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការទីផ្សារ។ នេះជាការលើកឡើងនៅលើទំព័រហ្វេសប៊ុក របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម មានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីរួមចំណែកក្នុងការធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភសម្រាប់សុខុមាលភាពនៃប្រជាជនកម្ពុជា៕