ម៉ោះ! មកស្គាល់ប័ណ្ណបើកបរទាំង៥ប្រភេទ អ្នកគួរយល់ដឹងដើម្បីសុវត្ថិភាព និងចៀសវៀងពីការផាកពិន័យ
តើមានប័ណ្ណបើកបរប្រភេទអ្វីខ្លះ?
មកស្គាល់ប័ណ្ណបើកបរទាំង ៥ប្រភេទ ដែលអ្នកគួរយល់ដឹងដើម្បីសុវត្ថិភាព និងជៀសវៀងពីការផាកពិន័យ៖
១. ប័ណ្ណបើកបរប្រភេទ “ក”
សម្រាប់ទោចក្រយាន្តដែលមានថាមពលអគ្គិសនីលើសពី ១១KV និងទោចក្រយានយន្តសណ្តោងរ៉ឺម៉កមានទំហំរាងជាស៊ីឡាំងលើសពី ១២៥Cm។
២. ប័ណ្ណបើកបរប្រភេទ “ខ”
សម្រាប់រថយន្តដឹកទំនិញមិនលើសពី ៣,៥តោន រថយន្តសណ្តោងមិនលើសពី ០,៧៥តោន និងរថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ (គិតអ្នកបើកបរ)។
៣. ប័ណ្ណបើកបរប្រភេទ “គ”
សម្រាប់រថយន្តដឹកទំនិញលើសពី ៣,៥តោន និងរថយន្តសណ្តោងមិនលើសពី ០,៧៥តោន។
៤. ប័ណ្ណបើកបរប្រភេទ “ឃ”
“ឃ១” សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ១០-២០អ្នក អាចសណ្តោងទម្ងន់មិនលើសពី ០,៧៥តោន។
“ឃ២” រថយន្តដឹកអ្នកដំណើរចាប់ពី ២០អ្នក គិតទាំងអ្នកបើកបរអាចសណ្តោងទម្ងន់មិនលើសពី ០,៧៥តោន។
៥. ប័ណ្ណបើកបរប្រភេទ “ង”
រថយន្តប្រភេទ “ខ” “គ” “ឃ” សណ្តោងមានទម្ងន់លើសពី ០,៧៥តោន។by TOTAL