កំហុសគ្រូពេទ្យចាក់ថ្នាំអ្នកជំងឺខុស គឺបណ្តាលឲ្យមនុស្សស្លាប់តែម្នាក់ប៉ុណ្ណោះ
ឯកឧត្តម ជុំ កុសល បានសរសេររំលេចអំពីការបង្កានៃសន្តិភាព អ្វីដែលឯកឧត្តមផ្តោត គឺចង់ប្រៀបធៀប ក៏ដូចជាការស្ញប់ស្ញែងនូវការដឹកនាំដ៏ឆ្លាតវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពោរពេញទៅដោយគតិបណ្ឌិត “អ្នកឆ្លងកាត់ ពេលឃើញរូបនេះ ប្រាកដជានឹកឃើញភ្លាមកាលសម័យប៉ុលពត គ្មាននរណាម្នាក់ភ្លេចរឿងឈឺចាប់ខ្លួនឯងបានទេ គឺចងចាំរហូតដល់ថ្ងៃត្រឡប់ទៅវិញរៀងៗខ្លួន ។
កំហុសគ្រូពេទ្យចាក់ថ្នាំអ្នកជំងឺខុសគឺបណ្តាលឲ្យមនុស្សស្លាប់តែម្នាក់ប៉ុណ្ណោះ ។
ប៉ុន្តែបើអ្នកនយោបាយធ្វើខុសវិញគឺមានបញ្ហាមួយផែនដី ។
បែបនេះ ប្រជាជនកម្ពុជាបានទទួលរួចហើយៗក៏ចាត់ទុកជាមេរៀននៃការចងចាំផ្តាំតកូនចៅ ។
ត្រូវយល់ថា សង្គ្រាមវាកើតឡើងមិនចាំបាច់ទាល់តែមានអាវុធនៅក្នុងដៃទេ គឺវាចាប់ផ្តើមចេញពីបបូរមាត់អ្នកនយោបាយដែលប្រើប្រាស់គំនិតនយោបាយបោកប្រាស់របស់ខ្លួននេះឯង ។
យើងនៅចាំបាន កាលពីឆ្នាំ២០១៣ ពួកអ្នកនយោបាយមានតណ្ហាអំណាចជ្រុលនិយមហួសហេតុនៃអតីតបក្សសង្គ្រោះជាតិគេបានជ្រើសយកមាគ៌ានយោបាយដ៏គ្រោះថ្នាក់មកប្រើបន្តពីពួកអ្នកនយោបានស្តាំនិយមទសវត្ស៧០ ប៉ុន្តែមិនបានជោគជ័យ។ បរាជ័យភាពនៃផែនការរបស់ពួកនេះ គេនៅមិនបញ្ចប់មហិច្ឆិតារបស់គេទេ គឺនៅតែបន្តរិះរកគ្រប់មធ្យោបាយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន ។ យើងមិនត្រូវបណ្តោយឲ្យក្រុមនយោបាយដ៏គ្រោះថ្នាក់នេះទាញកង់ប្រវត្តិសាស្ត្រជាតិឲ្យវិលថយក្រោយជាដាច់ខាត ហើយត្រូវតែរួមគ្នាការពារសន្តិភាពនិងសមិទ្ធិផលសព្វថ្ងៃនេះឲ្យស្ថិតនៅជានិរន្តរ ៕” អរគុណសន្តិភាព