មន្ត្រីសហរដ្ឋអាមេរិកនិយាយដោយមានទំនុកចិត្តអំពីកិច្ចព្រមព្រៀងថវិកា​បដិភាគការពារជាតិជាមួយ​កូរ៉េខាងត្បូង

កាលពីថ្ងៃពុធ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថា លោកមាន​ជំនឿចិត្តយ៉ាងខ្លាំងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងស្វែងរកផ្លូវឆ្ពោះទៅមុខនៅ​ក្នុងកិច្ចចរចាអំពីថវិកាបដិភាគតម្លៃការពារជាតិ​របស់ពួកគេ ដែលភាគីទាំងពីរកំពុងខិតខំយ៉ាងខ្លាំងដើម្បីបំបែកភាពជាប់គាំង។

លោក Marc Knapper ឧបការីរងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក​សម្រាប់​ប្រទេសកូរ៉េ និងជប៉ុន បានធ្វើការកត់​សម្គាល់ដូចនេះនៅក្នុងសិក្ខាសាលាមួយតាមរយៈវីដេអូ ស្តីពីសម្ព័ន្ធភាព ចំពេលដែលមានការព្រួយបារម្ភអំពីការពន្យារពេលក្នុងការបញ្ចប់​កិច្ចពិភាក្សា ដែលអាចធ្វើឱ្យអន្តរាយដល់​កិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តនៅក្នុងវិស័យផ្សេងៗទៀត។

លោក Knapper បាននិយាយនៅក្នុងវេទិកាដែលរៀបចំឡើងដោយមូលនិធិសារព័ត៌មានកូរ៉េ និង​មជ្ឈមណ្ឌលបូព៌ាបស្ចិមថា «ប្រាកដណាស់ យើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីបញ្ចប់នូវសេចក្តីសន្និដ្ឋាននេះ។ យើងចង់បាននូវអ្វីដែលយើងបានបញ្ចប់វានៅក្នុងរយៈ​ពេលប៉ុន្មានកន្លងមកនេះ ហើយភាគីទាំងពីរបាន​ប្តេជ្ញាចិត្តនឹងធ្វើឱ្យរឿងនេះកើតឡើង»។

លោកបាននិយាយបន្ថែមថា មេដឹកនាំទាំងពីររបស់យើងបានចូលរួមយ៉ាងពេញទំហឹងទៅលើបញ្ហានេះ។ ប៉ុន្តែវាជាការ​ចរចាមួយ។ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមិត្ត យើងទាំងពីរត្រូវបានបង្ខំឱ្យស្វែងរកផ្លូវឆ្ពោះទៅមុខ។ ហើយយើងនឹងស្វែងរកផ្លូវឆ្ពោះទៅមុខ។ ជាមួយនឹងអ្វីអស់នេះ ខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំង»។

មន្ត្រីរូបនោះបានបញ្ជាក់ជាថ្មីនូវជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពី​«ការចែករំលែកបន្ទុកដោយ​យុត្តិធម៌» ជាមួយសម្ព័ន្ធមិត្តអាម៉េរិក ដែលជាប្រធានបទយុទ្ធនាការ​ឃោសនាបោះឆ្នោតមួយរបស់លោក​ក្នុងការផ្តល់អាទិភាពដល់ផល​ប្រយោជន៍របស់សហរដ្ឋអាមេរិក។

លោកបាននិយាយថា «លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ សូម្បីតែក្នុងអំឡុងពេលយុទ្ធនាការឃោសនា​បោះឆ្នោតរបស់លោក ដែលលោកចង់ធ្វើការ​ជាមួយសម្ព័ន្ធមិត្តរបស់យើងក្នុងការរកវិធីដើម្បីមាន​ចំណែក​រួមគ្នានៃបន្ទុកក្នុងចំណោមសម្ព័ន្ធមិត្ត មិនត្រឹមតែប្រទេស​កូរ៉េខាងត្បូងប៉ុណ្ណោះ​ទេ ប៉ុន្តែសម្រាប់​ប្រទេស​ដទៃទៀតផងដែរ មិនថា នៅអាស៊ីភាគឦសាន ឬអឺរ៉ុបទេ ដើម្បីជាការកាត់បន្ថយបន្ទុកលើអ្នក​ជាប់ពន្ធ​អាម៉េរិក»៕ by AKP

អត្ថបទដែលជាប់ទាក់ទង