ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រកឃេីញករណីកូវីដ-១៩​ ម្នាក់ថ្មីទៀត​ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន​ ឆ្លងកាត់កូរ៉េខាងត្បូង

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រកឃេីញករណីកូវីដ-១៩​ ម្នាក់ថ្មីទៀត​ គាត់ជាជនជាតិខ្មែរ​ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន​ ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រលប់មកប្រទេសកម្ពុជាយេីង​នៅយប់ថ្ងៃទី២១​ ឧសភា​ ២០២០ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៥៨៣០ ស្មេីនឹង​ ៩៧៤ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង