លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាមួយខ្នងនៅ សាលាបឋមសិក្សាជុបព្រីង

ខេត្ដស្វាយរៀង៖ ​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាថ្មី១ខ្នង ដែលជាអំណោយសប្បុរសជនរបស់តំបន់ សេដ្ឋកិច្ចពិសេសហ្គីហ្គារីសោស តាមរយៈលោក Pino hsu  ជានាយកប្រត្តិបត្តិ នៅភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោកជំទាវ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តនិងមនោសញ្ចេនារបស់លោក Pino hsu ដែលជាវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងអាគារសិក្សាថ្មីមួយខ្នងនេះ ក៏ដូចជាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ វិស័យអប់រំផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរឱ្យអ្នកទទួលម៉ៅការសំណង់ត្រូវគោរពតាមបទដ្ឋានច្បាប់ដែលបានកំណត់ និងជាសំណង់ដែលមានគុណភាព និងបានក្រើនរម្លឹឱ្យបងប្អូនជាអ្នកធ្វើការក្នុងការដ្ឋានសំណង់ទាំងអស់គ្នា ធ្វើការដោយប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្តអនុវត្តន៍នូវវិធានការការពារជំងឺកូវីដ-១៩៕ by AKP

អត្ថបទដែលជាប់ទាក់ទង