ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មិនត្រូវប្រព្រឹត្ដទង្វេី « ត្រីងៀត ឆ្លៀតពង »
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថៃ្ងពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់ខេត្ត តំណាងលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យការអនុវត្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក យោងតាម អនុក្រឹត្យលេខ ៣៩ថ្មី ។
យោងតាមបទបញ្ជាចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់បណ្ដាកងកម្លាំងនគរបាលចរាចរណ៍គ្រប់រាជធានី_ខេត្តនៅទូទាំងប្រទេស មិនត្រូវស្ទាក់ហៅយានយន្ដឃាត់អោយឈប់ដេីម្បីត្រួតពិនិត្យលេីឯកសារ ដោយយានយន្ដនោះមិនបានប្រព្រឹត្ដល្មេីសច្បាប់ជាមុននោះឡេីយ ។ ក្នុងករណី ដែលអនុវត្ដលេីសឬមានកំហុសដោយសារតែប្រព្រឹត្ដប៉ះពាល់ដល់សិទ្ធល្មេីសបទបញ្ជា នគរបាលចរាចរណ៍ត្រូវទទួលពិន័យតាម វិន័យរបស់កងកម្លាំងនគរបាលជាតិ បទបញ្ជា ០០៦ បបជ និងទោសទណ្ឌផ្សេងទៀតក្នុងករណីបានប្រព្រឹត្ដ ។
ក្នុងការចុះបេសកកម្មត្រួតពិនិត្យនៅគោលដៅចំណុចគីឡូម៉ែត្រលេខ ៣៨-៣៩ ផ្សាព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី ស្នងការរង បានណែនាំដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចអោយអនុវត្ដតាមគោលការណ៍ណែនាំ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មិនត្រូវប្រព្រឹត្ដទង្វេី « ត្រីងៀត ឆ្លៀតពង » ពិសេសការថ្នាំងថ្នាក់ពីរប្រជាពលរដ្ឋ អំពីកំហុសដែលបង្កឡេីងដោយសមត្ថកិច្ចចរាចរណ៍ជាដាច់ខាតគោរពតាមច្បាប់ ការណែនាំ និងបទបញ្ជាថ្នាក់ដឹកនាំអោយបានត្រឹមត្រូវ ៕ អរគុណសន្តិភាព
សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា