Detail Top Banner

បេីករថយន្ដវ៉ាជែង​បាត់ម្ចាស់ការ ​ផ្ងាជេីង​លេីផ្លូវជាតិ១៣០​ ឃុំរលាំងចក​

ខេត្ត​កំពង់​ស្ពឺ​៖ នៅព្រឹកថ្ងៃទី​២៨ ខែឧស​ភា ឆ្នាំ២០២០ លើផ្លូវលេខ ១៣០​ ត្រង់ចំណុចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថ​យន្តដឹកថ្ម​ ១គ្រឿង ម៉ាក​ FUSO ពាក់ផ្លាក​លេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមី​រ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-70​90 បើកបរដោយឈ្មោះ ហឿន រតនៈ ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមការឲ្យដឹងពីអ្នកបើក​ប​ររថយន្ដ​ប្រាប់ថា​ មានរថយន្តមួយគ្រឿងទៀ​តប្រភេទបែន​ ក្បាល​ព៌ណ​ស​ (មិនចាំស្លាក​លេខ)​ បានបេីកវ៉ាជែងក្នុងទិសដៅស្រប​គ្នា ​ពី​ទិសខាងលិច​ ទៅទិសខាងកើត លុះម​កដល់ទន្ទឹមគ្នារថយន្ដនោះបានរេចង្កូតមកគៀ​ករថ​យន្ដខ្លួន​ ដោយសារតែស្ថានភាពគ្រោះ​ថ្នាក់​ខ្លួន​បានយកចង្កួតអែមខាងស្ដាំដៃ​ ប៉ុន្ដែ​ស្ថាន​ភាព​មិនអំណោយផល​ ក៏កាច់ក្រឡាប់តែម្ដងទៅ​ ។
ក្នុងហេតុការណ៍ខាងលេី​ មិនបណ្តាល​ឲ្យមានការរងរបួសធ្ងន់ធ្ងរនោះទេ​និងមិនមា​នការប៉ះ​ទង្គិចរវាងអ្នក​ធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវខាងលេីដែរ​។ តាមការបញ្ជាក់ពីរ​សមត្ថកិច្ច​ន​គរបាល​ចរាចរណ៍​ស្រុ​ក​.ខេត្ត​ ដែ​លចុះអន្ដរាគមន៍ភ្លាមៗក្រោយកេីតហេតុថា​ កត្ដាដែល​នាំឲ្យគ្រោះថ្នាក់បណ្ដាលឲ្យ​ក្រឡាប់​រថយន្ត​ដឹក​ថ្ម​ គឺមកពីរការបាត់ម្ចា​ស់​ការក្នុងកា​រ​បញ្ជាគ្រប់គ្រងដៃចង្កួតរថយន្ដ​ ព្រោះតែ​មា​នមហន្ដរាយបង្កឡេីងដោយរថ​យន្ដមួយ​ទៀ​ត​ ដែលបេីកបរក្នុងស្ថានភាពវ៉ាជែងផ្លូវតូចច​ង្អៀត​មិនអំណោយផល​ក្នុងកា​រ​អនុញ្ញាតឲ្យ​រថយន្ត​អាចធ្វេីការវ៉ាបាន​ ។
បច្ចុប្បន្ន​តំណាងក្រុមហ៊ុន​រថយន្ត​ដឹក​ថ្ម​បាន​មកស្ទួចយករថយន្ដចេញពីកន្លែងកេីតហេតុ​និងបានបញ្ជូនសំ​ណុំរឿងមកការិយាល័យ​ចរាចរណ៍​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំ​ពង់ស្ពឺ​ ដេីម្បី​ពិនិត្យនិង​ចាត់ការតាមនីតិវិធី​ ៕
គោរព​ច្បាប់​ចរាចរណ៍​ ស្រលាញ់​ជីវិត​អ្នក​ និងអ្នកដទៃ!!!
អត្ថបទដែលជាប់ទាក់ទង