ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ ចំនួន១ករណីទៀត ជាករណីនាំចូល ខណៈអ្នកជំងឺ១នាក់ទៀតជាសះស្បើយ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCរកឃេីញ១ករណីថ្មី និងជាសះស្បេីយ១នាក់ ដែលរហូតមកដល់ម៉ោង ៧:១០ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្ពុជាយេីងរកឃេីញជំងឺកូវីដ-១៩ មួយករណីថ្មីទៀត (នាំចូលពីក្រៅប្រទេស) ចំនួនសរុបកូវីដ-១៩ កេីន១២៥នាក់ ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយចំនួន ១២៣នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
កម្ពុជាយេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥