ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញជាគណអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរដល់ អង្គភាព និងបុគ្គលមានស្នាដៃបំពេញភារកិច្ច
ខេត្តកណ្តាលៈ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈពង្រឹងបក្ស ស្រុកកណ្ដាល ខេត្តកណ្ដាល បានអញ្ជើញជាគណអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរដល់ អង្គភាព និងបុគ្គលមានស្នាដៃបំពេញភារកិច្ច។
ជាកិច្ចចាប់ផ្តើម ឧកញ៉ា បណ្ឌិត មានប្រសាសន៍ដោយពាំនាំក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិក សមាជិកាគណៈបក្សស្រុកកណ្តាលស្ទឹងទាំងមូល ហើយក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបងប្អូនយើងទាំងអស់ បានចូលរួមអនុវត្តបង្ការការពារ និងទប់ស្កាត់ជម្ងឺឆ្លងកូវីឌ ១៩ បានស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
មុននឹងបញ្ចប់ ឧកញ៉ា បណ្ឌិត សំណូមពរដល់សមាជិកបក្សទាំងអស់ ត្រូវចេះសាមគ្គី ជួយគ្នានិងបន្តខិតខំប្រឹងប្រែងបង្កបង្កើតផលសម្រាប់ជីវភាពរស់នៅ និងបន្តចូលរួមអនាម័យការពារទប់ស្កាត់ជម្ងឺឆ្លងកូវីដ ១៩ ជាបន្តទៀត។
ក្នុងឱកាសនេះដែរ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានដូចជា ទឹកអាកុលលាងដៃ ដបបាញ់អាកុល និងថវិកាមួយចំនួនចែកជូនដល់គណៈកម្មាធិការគណៈបក្សឃុំ និងបក្សស្រុក អង្គភាពជុំវិញស្រុក មន្ទីរពេទ្របង្អែកស្រុក មណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធស្រុក ក្រុមប្រឹក្សាស្រុក គណៈអចិន្រ្តៃយិ៍ ព្រមទាំងអ្នកចូលរួមទទួលប័ណ្ណសរសើរ និងការចំណាយផ្សេងៗទៀតសរុបជាទឹកប្រាក់ប្រមាណ ៨០ លានរៀល៕