Detail Top Banner

អ្នកខ្លាំង ឈ្នះបានដី អ្នកខ្សោយ ចាញ់អស់ដី ដោយត្រូវកំទេចរបងជាមុន

ខេត្តព្រះសីហនុ៖ យើងធ្លាប់បានដឹងថា នៅខេត្តព្រះសីហនុបញ្ហាដីធ្លីកើតមានយ៉ាងក្តៅគគុក បើទោះបីជាដឹងថា ដីមានម្ចាស់យ៉ាងណាក៏ដោយ ដែលក្នុងនោះគេឃើញកូនទាហ៊ានម្នាក់ជាអ្នកដឹកនាំកំលាំងកំទេចរបងរបស់ឈ្មោះ សេង គាង ដែលមានទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការដឹកនាំផ្ទាល់ដោយឈ្មោះ គឿន ភេទប្រុស ជាទាហ៊ាន បំរើការនៅអង្គភាព ង70 ជាកូនចៅរបស់លោក ភឺន ផល្លា បានកំទេចរបងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំនុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ ឡៅវ៉ាន់នី ភេទស្រី មានលុយច្រើនហើយមានប្តីជាអនិកជនបរទេស ជាអ្នកអះអាងថា ដីនេះទិញពីលោកម្នាក់ឈ្មោះ អ៊ុកស៊ុគ ហើយអ្នកចូលរួមកាងពីក្រោយដោយមានកងកំលាំប៉េអឹមចំនួន ៥នាក់ និងកំលាំងទាហ៊ាន១នាក់ ដែលមានឈ្មោះ គឿន ជាអ្នកដឹកនាំ សារព័ត៌មានMTV TODAY មិនអាចសុំការបំភ្លឺពីភាគីម្ខាងទៀតដែលមានឈ្មោះ គឿន និងអ្នកស្រីឈ្មោះ ឡៅវ៉ាន់នី បានទេដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង ។
មិនដឹងថា ការបំពារបំពាននេះ នឹងបញ្ចប់នៅពេលណានោះទេ យើងតាមដានមើលកម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ នឹងមានវិធានការជួយដោះស្រាយតាមផ្លូវច្បាប់យ៉ាងណានោះទេ។
រំលេចថា នៅខេត្តព្រះសីហនុ គេតែងតែឃើញនាយទាហ៊ានមួយចំនួនតូច តែងតែមានការពាក់ព័ន្ធទៅនឹងការរំលោភបំពានបញ្ហាដីធ្លី ដែលបង្កឲ្យមានបញ្ហាដោះស្រាយមិនចេញតាំងពីជំនាន់លោកអភិបាលខេត្តមុនៗពីរតំណរ រហូតមកដល់ពេលនេះ ការវះកាត់តាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលាងសំអាតនូវគំនិតមិនល្អរបស់មន្ត្រីពុករលួយបានជាបណ្តើរៗ ។
យើងនឹងចាំមើលថា ពាក់ព័ន្ធទៅនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ នឹងមានការជួុយជ្រោមជ្រែងរបស់សមត្ថកិច្ចអាជ្ញាធរដែនដីពាក់ព័ន្ធខេត្ត ដែលក្រោមការដឹកនាំរបស់អភិបាលខេត្តថ្មី នឹងមានវិធានការល្អ ក្នុងការដោះស្រាយដោយឈរលើការដឹកនាំតាមមាគ៌ានយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ ៕
អត្ថបទដែលជាប់ទាក់ទង