Detail Top Banner

ត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៧ ខែមិថុនានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៣២នាក់ និងរបួស ៩១នាក់

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៨លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣២នាក់ របួសធ្ងន់ ៥៥នាក់ និងរបួសស្រាល ៣៦នាក់  មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង  បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ៣២នាក់ និងរបួស ៩១នាក់។

ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង