Detail Top Banner

បាតុភូតខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋប្រមាណ ១០៨ខ្នងផ្ទះ ដែលស្ថិតនៅក្នុងខេត្តចំនួន

យោងតាមព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅថ្ងៃទី០៩ ខែមិថុនា២០២០ កន្លងទៅនេះ បាតុភូតខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋប្រមាណ ១០៨ខ្នងផ្ទះ ដែលស្ថិតនៅក្នុងខេត្តចំនួន ៣ខាងក្រោម ៖
១. ឃុំ ក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ៖ លំនៅឋាន ចំនួន០៨ខ្នង រលំ និង របើកដំបូល ២០ខ្នង។
២. ខេត្តព្រៃវែង ៖ លំនៅឋាន ៣១ខ្នង រងការខូចខាត ក្នុងនោះរួមមាន ៖
• ក្នុងស្រុកកំពង់ត្របែក ចំនួន២៥ខ្នង
• ក្នុងឃុំ គោកខ្ចក រលំ ចំនួន ៦ខ្នង របើកដំបូល ៥ខ្នង
• ក្នុងឃុំ កន្សោមអក រលំចំនួន ៧ខ្នង និង របើកដំបូងចំនួន៧ខ្នង និងមានមនុស្សរងរបួសម្នាក់
• ស្រុកបាភ្នំ ឃុំស្តៅកោង រលំ១ខ្នង
• ស្រុកព្រៃស្តេច ឃុំជៃកំពក របើកដំបូល ចំនួន០៥ខ្នង។
៣. ឃុំ ព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៖ លំនៅឋាន ប្រជាពលរដ្ឋមួយចំនួនត្រូវរងការខូចខាត តែមិនមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការការពារ អោយបានច្រើនជាងនេះ ព្រោះកម្ពុជានឹងរងឥទ្ធិពលខ្យល់កន្ត្រាក់ពីភាគខាងត្បូងនៃប្រទេសឡាវ ពីថ្ងៃទី១០ ដល់ទី១៦ ខែមិថុនានេះ ៕ ប្រភព ក្រសួងធនធានទឹក និងឧតុនិយម
អត្ថបទដែលជាប់ទាក់ទង