Detail Top Banner

ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមក្នុងទីក្រុង មាន២៥០ដើម មានសភាពពុកផុយ និងអាយុចាប់ពី១០០ឆ្នាំឡើងត្រូវកាប់ចេញដាំថ្មី

ភ្នំពេញ៖ នៅពេលនេះអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណៈការនិងដឹក ជញ្ជូនរាជធានីភ្នំពេញកំពុងដំណើរការកាប់លះមែកឈើជាច្រើនដើមដែលមានសភាពចាស់ឬដុសស៊ុបឌ្រុបនៅតាមដងវិថីជាច្រើនក្នុងរាជធានីភ្នំពេញដើម្បី បញ្ជៀសការបាក់រលំពេលមានភ្លៀងខ្យល់។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិបានឲ្យដឹងថា៖ពេលនេះអង្គភាពរបស់លោកកំពុងធ្វើសកម្មភាពកាប់លះមែកឈើដែលដុសស៊ុបឌ្រុប នៅតាមបណ្តោយផ្លូវលេខ៦៣(ត្រសក់ផ្អែម)ចាប់ពីសាលាភូមិន្ទរដ្ឋបាល ដល់ផ្សារធំថ្មីហើយយើងបានដំណើរកាប់លះមែកឈើបែបនេះតាំងពីថ្ងៃទី១ខែឧសភា និងគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឬសីហាខាងមុខ។លោកសំ សាមុត បន្តថា៖ការងារនេះយើងតែងធ្វើនៅរដូវវស្សាព្រោះដើមឈើលូតលាស់ល្អ បើយើងកាប់ លះនៅរដូវវស្សាដើមឈើអាចងាប់។មានដើមឈើជាច្រើនដើមត្រូវបានកាប់លះ មែកតាមដងវិថីសំខាន់ៗមានដូចជា៖នៅផ្លូវលេខ១៧៤,១៥៨,ផ្លូវ៨១,១២៦,ផ្លូវលេខ៧០និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្តាជាដើម។ចំណែកការងារកាប់លះមែក ឈើបន្តនឹងត្រូវធ្វើឡើងនៅផ្លូវត្រសក់ផ្អែម,វិថីព្រះសីហនុ,មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោតម្ត,វិថីកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង។លោកប្រធានអង្គ ភាពសួនច្បារបានបន្តថា៖ដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញមានជាង៥ ម៉ឺនដើម លើផ្លូវ២៦ខ្សែក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើងមានជាង៤០%។ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមនេះមាន២៥០ដើមមានសភាពពុក ផុយ ប្រហោងគល់អាចប្រឈមនឹងការបាក់រលំ។ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យកាបដើមឈើ ដែលចាស់ពុកផុយទាំង២៥០ដើមនោះចោលជៀសវាងបង្កគ្រោះថ្នាក់ជាយថា ហេតុ រួចដាំថ្មីជំនួសវិញ៕
អត្ថបទដែលជាប់ទាក់ទង