សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញបេីកកិច្ច​ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ នៅសាលប្រជុំគណៈកម្មាធិការ​អចិន្ដ្រៃយ៍​ព្រឹទ្ធសភា​ ថ្ងៃ​ចន្ទ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៨ព្រឹក​ បានបេីកកិច្ច​ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ​ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានកំណត់យកថ្ងៃទី១៦ ខែមិថុនាស្អែកនេះ ដើម្បីបន្តសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើ​សេចក្តីព្រាងច្បាប់ចំនួន ៤ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល ទុកជាការប្រញាប់។

ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចប្រជុំនោះថា សេចក្តីព្រាងច្បាប់ចំនួន ៤ រួមមាន៖ ទី១-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហប្រល័យ ។​ by AKP

អត្ថបទដែលជាប់ទាក់ទង