អាជ្ញាធរក្រុងបានលុងសហការជាមួយជំនាញសុខាភិបាលបាន រៀបចំធ្វេីចត្តាឡីស័ក នៅវិទ្យាល័យអន្តេវេសិកដ្ឋាន នូវមុខសញ្ញាជានិស្សិតម្នាក់មកប្រទេសឥណ្ឌូនេស៊ីតាមជើងយន្តហោះFlight KR 708
ខេត្តរតនគិរី៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទីយប់ម្សិលមិញ អាជ្ញាធរក្រុងបានលុងសហការជាមួយជំនាញសុខាភិបាលបាន រៀបចំធ្វេីចត្តាឡីស័ក នៅវិទ្យាល័យ អន្តេវេសិកដ្ឋាន នូវមុខសញ្ញាជានិស្សិតម្នាក់ឈ្មោះ លឿង សេងហុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សូមបញ្ជាក់ថានិស្សិតខាងលើទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី ហើយគាត់បាន រួមដំណើរតាមជើងយន្តហោះFlight KR 708 ត្រឡប់មកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ជាមួយអ្នកកើតជំងឺកូវីត១៩ ដែលក្រសួងសុខាភិបាលបានរកឃើញ ២ករណី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ហើយនិស្សិតរូបនេះត្រូវបានបញ្ជូនមកដល់ខេត្តរនគិរី នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញតាមរថយន្តពេទ្យ។
បច្ចុប្បន្នគាត់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល បើទោះជាមិនទាន់មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩នៅឡើយក៏ដោយ៕ មន្ទីរព័ត៌មានខេត្តរតនគិរី