អបអរសាទរខួប៥៨ឆ្នាំ ដែលតុលាការទីក្រុងឡាអេ កាត់ក្តីផ្តល់ប្រាសាទព្រះវិហារ ជូនមកកម្ពុជាគ្រប់គ្រងរបស់ខ្លួនឡើងវិញ

អបអរសាទរខួប៥៨ឆ្នាំ ដែលតុលាការទីក្រុងឡាអេ កាត់ក្តីផ្តល់ប្រាសាទព្រះវិហារ ជូនមកកម្ពុជាគ្រប់គ្រងរបស់ខ្លួនឡើងវិញ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។

ប្រាសាទព្រះវិហារមិនត្រឹមតែតុលាការអន្តរជាតិនៃទីក្រុងឡាអេកាត់ក្តីឲ្យយខ្មែរបានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ហើយអង្កកា UNESCO ថែមទាំងបានចុះបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភ័ណរបស់ពិភពលោកទៀត។
ប្រាសាទ”ព្រះវិហារ”ត្រូវកសាងដោយព្រះមហាក្សត្រ ៤ជំនាន់ និងចំណាយពេលអស់ជាង ២៥០ឆ្នាំ ។
ពេលនេះខ្ញុំបានមកឈរលើកំពូលភ្នំព្រះវិហារ កំពស់៦២៥ម ។ខ្ញុំសុំនិយាយតែការពិតប្រាប់កូនខ្មែរ អោយយល់និងអោយចងចាំទុកថា លើកំពូលភ្នំនេះមានប្រាសាទដូនតាដ៏ធំមហិមាឈ្មោះថា”ប្រាសាទព្រះវិហារ”។ ក្នុងកាលដែលដូនតាខ្មែរកសាងប្រាសាទនេះ ថៃមិនទាន់មានរដ្ឋ មិនមានប្រទេស ឬអក្សរទេ ។កាលដែលព្រះវិហារបានផ្តើមឡើងដំបូងនោះ គឺទឹកដីខ្មែរធំធេងណាស់ គីខាងជើងទល់ប្រទេសចិន ខាងត្បូងទល់សមុទ្រ ខាងកើតទល់ចម្ប៉ា និងខាងលិចទល់ភូមា ។
នៅក្នុងសតវត្សទី៩ គឺក្នុងឆ្នាំដែលលព្រះបាទ ជយសោវរ្ម័នទី១ ឡើងសោយរាជ្យនោះ ព្រះអង្គរបានធ្វើឲ្យរាជធានីអង្គរមានភាពល្បីរន្ទឺរខ្ទរខ្ទារណាស់ ដោយរាជធានីដែលទ្រង់កសាាងមកមាននាមថា”រាជធានីយសោធរបុរ” ដោយមានផ្ចិតកណ្តាលនៅឯភ្នំបាខែង សៀមរាបសព្វថ្ងៃ។ ក្នុងខណៈដែលប្រទេសជាតិមានការរីកលូតលលាស់នេះធ្វើឲ្យទ្រង់សព្វព្រទ័យនិងជ្រើសរើសយកភ្នំ”ព្រះវិហារ”ដើម្បីកសាងប្រាសាទ តែសូមជម្រាបថាទ្រង់កសាងតែត្រង់ចំនុចកណ្តាលនៃប្រាាសាទតែប៉ុណ្ណោះ នៅពេលសាងរួចហើយមហារាាជាាទ្រង់បានយាងព្រះអទិទេព១ព្រះនាម”ស្រីសិខរីស្វារៈ”ដែលលប្រែថា”បរមីភ្នំ”ដើម្បីអោយមកគង់ជាម្លប់ដល់ព្រះមហានគរខ្មែរ
បន្ទាប់ក្សត្រអង្គនេះ គឺមានព្រះបាទ សុរយវរ្ម័នទី១កសាងបន្តថែមទៀត គឺព្រះអង្គកសាងត្រង់ កំពែងដែលព័ទ្ធពីក្រៅនៃប្រាសាទកណ្តាល រួមទាំងខ្លោងទ្វារទី៣ ។ព្រះបាទសុរិយវរ្ម័នទី១ ទ្រង់បានយាងព្រះអទិទេពនាម “ភទ្រស្វរៈ”ដែលគង់នៅប្រាសាទវត្តភូ (នៅឡលាវសព្វថ្ងៃ)អោយមកគង់ជាាមួយ”ស្រីសិខរីស្វារៈ” ដើម្បីគង់ជាម្លប់ការពារដល់រាជបាលង្ក នគរ និងប្រជារាស្ត្រខ្មែរ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យចន្លោះ ឆ្នាំ១០០២-១០៥០ គ.ស ស្តេចខ្មែរអង្គនេះបានបន្សល់ទុកនូវមហាស្នាព្រហស្ថច្រើនអនេកណាាស់ ។
បន្ទាប់នោះមកមានព្រះបាទ ជយវរ្ម័នទី៦ ដែលសោយរាជ្យនៅចន្លោះឆ្នាំ ១០៨០-១១០៩ គ.ស នោះគឺព្រះអង្គបានកសាងបន្ថែមនូវបណ្ណាាល័យ២ខ្នង និងព្រះអង្គបានជួសជុលនៅត្រង់ទីខ្លះដែលទ្រុតទ្រោម ។

ក្រោយពីនោះគីមានព្រះរាជាដ៏ល្បីល្បាញ គឺព្រះបាទ សុរិយវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ ១១១៣- ១១៥០ គ.ស ។

ព្រះអង្គបានកសាងបន្ថែមនូវព្រះលាន ដែលមាននាគ និងកាំជណ្តើរខាងមុខ ។ដូចនេះហើយទើបយើងឃើញប្រាសាទនេះធំទូលាយណាាស់ ។
សូមកុលបុត្រចាំទុកនូវតម្រាជាប្រវត្តិសាស្ត្រ ហើយត្រូវចងចាំព្រះនាមស្តេចខ្មែរដំបូងគឺ”ព្រះបាទយសោវរ្ម័នទី១”សោយរាជ្យនៅចន្លោះឆ្នាំ ៨៨៩_៩០០ឬ ៩១០ គ.ស។និងទីបន្ទាប់ គឺព្រះបាទសុរយវរ្ម័នទី១ ១០០២_១០៥០គ. ស។ ព្រះបាទជយវរ្ម័នទី៦ និងព្រះបាទ សុរិយវរ្ម័នទី២ !
ឧទ្ទិសឯកសារនោះដល់គំរប់ខួប ៥៨ឆ្នាំ ដែលតុលាការអន្តរជាតិទីក្រុង”ឡាអេ”កាត់ក្តីអោយខ្មែរបានទទួលព្រះវិហារពីថៃ ១៥មិថុនា ១៩៦២ ៕ អត្តបទ អក្សរសាស្ត្រខ្មែរ
ថ្ងៃនេះជាថ្ងៃដែលត្រូវអបអរសាទរខួបអនុស្សាវរីយ៍ទី ៥៨ឆ្នាំ​ ថ្ងៃចូលកាន់កាប់ឡើងវិញនូវប្រាសាទព្រះវិហារ និងខួបទី ៥៧ឆ្នាំថ្ងៃប្រកាសសាលក្រម តុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចឲ្យ ព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីទៅលើការឈ្លានពាន និងចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ លើតំបន់ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០ និង ១៥ មិថុនា ១៩៦៣ – ១៥ មិថុនា ២០២០
វីឌីអូឯកសារខាងក្រោមនេះគឺជា ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃ ប្រាសាទព្រះវិហារ ក្រោយពីតុលាការទីក្រុងឡាអេសម្រេចកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃ ប្រាសាទព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាលរបស់ព្រះអង្គ ។
ប្រជានុរាស្ត្រ​កម្ពុជាទូទាំង​ព្រះ​រាជាណាចក្រ ទាំងបច្ចុប្បន្ន និងទៅអនាគត សូមចងចាំជានិច្ចនូវ ព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពជា ៚
ជយោ ! ព្រះបិតាបូរណភាពដែនដី ៚

អត្ថបទដែលជាប់ទាក់ទង