Detail Top Banner

ឃាត់ខ្លួន​មន្ត្រី​ប៉ូលិស​ ប៉េអិម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់​​ គ្រា​ដែល​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​ ដល់​ទឹកដី​ខេត្ត​កំពង់ចាម​ និង​បាញ់​បោះ​សេរី

ខេត្តកំពង់ចាម ៖ មន្ត្រីប៉ូលិស ប៉េអឹម និងយោធា​ខេត្ត​ត្បូងឃ្មុំ​ចំនួន៦នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពៃឈរ​ សហករណ៍​ជាមួយ​ កម្លាំង​ជំនាញ​ខេត្ត​កំពង់ចាម​ ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ដែល​ក្រុម​នេះ​បានបង្កការបាញ់បោះសេរីទៅលើឈ្មួញរកស៊ីឈើ ផ្អើលតាំងពីខេត្តត្បូងឃ្មុំ រហូត​ដល់ខេត្តកំពង់ចាម ព្រោះខឹងរថយន្តដឹកឈើមិនព្រមឈប់តាមបំណងរបស់ពួកគេ។
ហេតុ​ការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​១២និង​៤០នាទី​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ២០២០ នៅក្នុងទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។
អធិការ​នគរបាល​ស្រុក​ពៃឈរ​ លោក​វរសេនីយ៍​ឯក​ កែវ​ ស៊ាង​ហ៊ាន់​ បាន​ឲ្យដឹងថា​ កម្លាំង​ជំនាញ​បានធ្វើការឃាត់​​រថយន្ត​ចំនួន​៤គ្រឿង​ និង​ឃាត់ខ្លួន​​មនុស្ស​៦នាក់​ មកពីស្ថាប័នចំនួន៣ផ្សេងគ្នា រួមមាន
១.ឈ្មោះ ផុន វាសនា ឋានៈនាយផ្នែកសន្តិសុខ ជាមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈោះ ជាតិ សំណាង ឋានន្តរសក្កិអនុសេនីយ៍ត្រី ជាជំនួយការហ្វឹកហ្វឺន យោធាស្រុកត្បូងឃ្មុំ ដែល​ជា​អ្នក​បាញ់បោះដោយកាំភ្លើង Ak47 ចំនួន១គ្រាប់។
៣.ឈោះ កេត តារា ឋានន្តរសក្កិនាយចំណង់ យោធាស្រុកត្បូងឃ្មុំ។
៤.ឈោះ ម៉ៅ អឿន ឋានន្តរសក្កិអនុសេនីយ៍ទោ កងការពារស្រុកត្បូងឃ្មុំ។
៥.ឈ្មោះ ខែម សុធារ័ត្ន ឋានន្តរសក្កិអនុសេនីយ៍ទោ នាយផ្នែកសន្តិសុខ (ប៉េអឹម)
៦.ឈ្មោះ វ៉ាន់ សុទ្ធ ឋានន្តរសក្កិនាយចំណង់(ប៉េអឹម)។
ក្រៅពីឃាត់ខ្លួនមន្ត្រីប្រដាប់អាវុធទាំង ៦នាក់ខាងលើនោះ សមត្ថកិច្ចខេត្តកំពង់ចាម ក៏បានឃាត់ខ្លួនព្រូឡានម្នាក់ ឈ្មោះ រីម សុខរឹម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកសំាងយ៉ុង១គ្រឿង ពណ៌លឿង ដែលដឹកសសរចំនួន១៦ដើម កាំភ្លើងម៉ាកAKចំនួន១ដើម គ្រាប់២៤គ្រាប់ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-2237 រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2T-4068 និងរថយន្តម៉ាកតូយូតា ហាយព្រីតមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0538 ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនទាំង៦នាក់នេះ បន្ទាប់ពីពួកគេបានបង្កការបាញ់បោះយ៉ាងសេរី ដើម្បីឃាត់រថយន្តដឹកឈើតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ទឹកដីខេត្តកំពង់ចាម ពោលគឺនៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះ​ខឹងរថយន្តដឹកឈើមិន​ព្រម​ឈប់ ​ហើយ​បើក​ប៉ះពា​ររថយន្តក្រុមខ្លួន បណ្តាល​ឲ្យ​ក្រឡាប់​១​គ្រឿង ​នៅ​ខេត្ត​ត្បូងឃ្មុំ ។ បែបណាក្ដី ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៦ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកព្រៃឈរ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការតាមច្បាប់ ៕ by VPN
អត្ថបទដែលជាប់ទាក់ទង