ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩”
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ របស់រដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩” ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ញើញចូលរួមពី លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកគ្រូឧទ្ធេស នឹងជាជនបង្គោល នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងលោក លោកស្រី ដែរជាមន្រ្តីទទួលបន្ទុកអនុវត្តកម្មវិធី ឧបត្ថមសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ នៅតាមបណ្តាឃុំ-សង្កាត់ ទាំង១០០ ក្នុងខេត្ត។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រីកបន្ថែមនូវសមត្ថភាពរបស់លោក លោកស្រី ដែរជាមន្រ្តីទទួលបន្ទុកអនុវត្តកម្មវិធី ឧបត្ថមសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ នៅតាមបណ្តាល ទាំង១០០ឃុំ-សង្កាត់ ក្នុងខេត្ត។ មួយវិញទៀត គឺដើម្បីធានាឲ្យការបន្តក្នុងការអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩” នាពេលខាងមុខឲ្យមានប្រសិទ្ធភាព ព្រោះនេះ ជាយន្តការថ្មីមន្ថែមមួយទៀត ដែលមានចរិតប្រតិបត្តិជាអន្តរវិស័យក្នុងការអនុវត្តពិសេសគឺការអនុវត្តដោយផ្តល់តួនាទីដល់អជ្ញាធរឃុំ/សង្កាត់ បន្តការផ្ទៀងផ្តាត់គ្រួសារដែលមានប័ណ្ណសមធម៌ក្រកម្រិត១ និងក្រកម្រិត២៕