កុំប្រហែស! អ្នកឆ្លងកូវីដ១៩ទូទាំងពិភពលោក កើនឡើងលើស ៨លានករណី
បរទេស៖ យោងតាមតួលេខរបស់ Worldometer បានឱ្យដឹងថា ករណីឆ្លងវីរុសកូវីដ១៩ បានកើនឡើងដល់ ៨ ១០៨ ៦៦៧ នាក់នៅទូទាំងពិភពលោក ខណៈដែលមានអ្នកស្លាប់ចំនួន ៤៣៨ ៥៩៦ នាក់។
សហរដ្ឋអាមេរិក, អេស្ប៉ាញ, រុស្ស៊ី, ចក្រភពអង់គ្លេស, ប្រេស៊ីល, អ៊ីតាលី និងបារាំង ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដែលមានករណីឆ្លងវីរុសនេះច្រើនបំផុតហើយចំនួននេះកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។ សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានករណីវិជ្ជមានឡើងដល់ ២ ១៨២ ៩៥០ នាក់ ក្នុងនោះមានអ្នកស្លាប់ ១១៨ ២៨៣ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺជាប្រទេសប្រេស៊ីលដែលមានចំនួនអ្នកឆ្លងវីរុសច្រើនជាងគេបំផុតលំដាប់ទី ២ ចំនួន ៨៩១ ៥៥៦ នាក់រួមមានការស្លាប់ចំនួន ៤៤ ១១៨ នាក់ និងប្រទេសរុស្ស៊ីមានចំនួន ៥៣៧ ២១០ ករណីក្នុងនោះមានអ្នកស្លាប់ចំនួន ៧ ០៩១ នាក់៕ ប្រភព៖ worldometer