Detail Top Banner

“ថ្នាំឆ្កួត” បង្កហិង្សាដោយចេតនា បែកធ្លាយមកពីការដែលមកទិញថ្នាំញៀន(ម៉ាទឹកកក)មិនបាន

ខេត្តកណ្តាល៖ ករណីបង្កហិង្សាដោយចេតនា កើតហេតុថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ម៉ោង២០.១០នាទីនៅចំណុចភូមិ សេដាឃុំ
វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះម្នាក់ឈ្មោះ សុខ និមល ភេទប្រុស អាយុ៣២ឆ្នាំជនជាតិ ខ្មែរមុខរបរ សន្តិសុខក្រុមហ៊ុន7NG មានទីលំនៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានរបួសស្នាមជាំលើចង្កេះមួយកន្លែងឆ្អឹងជំនីទាំងសង្ខាង ។ ជនសង្ស័យមានគ្នា ២នាក់ ដែលទី
១.ឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូនៅភូមិតាជោ ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្កណ្ដាល(ឃាត់ខ្លួន)
២.ឈ្មោះ សារ៉ា ប៊ុនណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក -កាំបិតបុ័ងតោ១ -ដំបងឫស្សី ១កំណាត់ -ដែកបំពង់ទីប ១កំណាត់ -ម៉ូតូម៉ាកហុងដាប៊ីត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HA-7849។
នៅថ្ងៃទី១៥ ខែមិនាឆ្នាំ ២០២០ វេលាម៉ោង២០.៣០នាទី ឈ្មោះ សារ៉ា ប៊ុនណា និងឈ្មោះ សេង ប៊ុនហុង បានមកទិញថ្នាំញៀន(ម៉ាទឹកកក)ពីឈ្មោះ ផល រតនា ហៅ២០ ភេទប្រុស អាយុ២៦ឆ្នាំ ម្តុំផ្ទះជួលនៅក្នុងក្រុមហ៊ុន7NG ពេលទិញថ្នាំនោះ ឈ្មោះ ផល រតនា មិនលក់ថ្នាំញៀនឲ្យ ឈ្មោះ សារ៉ា ប៊ុនណា ខឹង បានទាញកាំបិទបុ័ងតោ កាប់ឈ្មោះ ផល រតនា ត្រូវខ្នងលើស្មាបន្តិច ភ្លាមនោះឈ្មោះ ផល រតនា បានទៅយកដែកបំពុងទីបពីផ្ទះខ្លួនតាមរកវាយឈ្មោះ សារ៉ា ប៊ុនណា ពេលនោះសន្តិសុខក្រុមហ៊ុន7NGឃើញ ក៏ហៅមកសួរនាំ រួមទាំងឈ្មោះ សារ៉ា ប៊ុនណា ពេលសួរនាំនោះ ឈ្មោះ ផល រតនា បានទូរស័ព្ទហៅបងរបស់ខ្លួនឈ្មោះ ផល បញ្ញា ឲ្យមកជួយ ភ្លាមៗនោះឈ្មោះ ផល បញ្ញា បានយកកាំបិតបុ័ងតោដាក់ក្នុងកែបម៉ូតូជិះចេញពី ភូមិ តាជោ ឃុំ សារិកាកែវ ស្រុកល្វាឯម មកក្រុមហ៊ុន7NG ពេលមកដល់ឃើញឈ្មោះ ផល រតនា នៅជាមួយក្រុមសន្តិសុខ7NGហើយ ក្រុមសន្តិសុខក៏ឲ្យឈ្មោះ ផល បញ្ញា បើកកែបម៉ូតូ តែឈ្មោះ ផល បញ្ញា មិនបើកកែបម៉ូតូទេ ព្រមទាំងបើកម៉ូតូចេញ ភ្លាមៗនោះឈ្មោះ ផល រតនា ឡើកជិះម៉ូតូពីក្រោយ ពេលនោះក្រុមសន្តិសុខបានទូរស័ព្ទឲ្យប្រាប់សន្តិសុខនៅភ្នំ ឲ្យទាញបារ៉ាស់បិតផ្លូវស្ទាក់ម៉ូតូ១ម៉ូតូរបស់ឈ្មោះ ផល បញ្ញា ឯឈ្មោះ ផល បញ្ញា បានបើកម៉ូតូឌុបប្អូនខ្លួនឈ្មោះ ផល រតនា ទៅបុកបារ៉ាស់
បណ្តាលឲ្យដួលម៉ូតូ ហើយឈ្មោះ ផល បញ្ញា បានលោតចុះក្នុងទឹក សន្តិសុខក៏ចុចពិលរក បានបន្តិចឈ្មោះ ផល បញ្ញា ស្រែកថា ខ្ញុំអស់ដៃហើយជួយខ្ញុំផង ឈ្មោះ សុខ និមុល ជាសន្តិសុខ​ក្រុមហ៊ុនបានស្រែកថា បណ្តែតខ្លួនមកខាងមក ហើយឲ្យគេចាប់តាមសំរួលទៅ ពេលនោះឈ្មោះ ផល បញ្ញា មកដល់ច្រាំង សន្តិសុខឈ្មោះ សុខ និមល់ ស្ទុះទៅចាប់ពេលនោះក៏មានការប្រតាយប្រតប់គ្នា ហើយឈ្មោះ ផល បញ្ញា រុញឈ្មោះ សុខ និមល ទម្លាក់ទឹកវិញព្រមទាំងជាន់កឈ្មោះ សុខ និមល ឈ្លក់ទឹកសន្លប់បាត់ស្មារតី ឈ្មោះ ផល បញ្ញា បានរត់គេចខ្លួនបាត់ ចំណែកសន្តិសុខផ្សេងទៀតដើរមកឃើញឈ្មោះ សុខ និមល សន្លប់ក្នុងទឹក ហើយបានលើកឈ្មោះ សុខ និមល ធ្វើចលនារួចបញ្ជូនមកពេទ្យឯកជននៅឃុំព្រែកតាមាក់។
ចំណែកឈ្មោះ ផល រតនា បានរត់គេចខ្លួនបាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២.០០​នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍សារិកាកែវ ស្រុកល្វាឯម បានឃាត់
ខ្លួនឈ្មោះ ផល បញ្ញា យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងបន្តតាមនីតិវិធី៕ប្រភព អធិការដ្ឋាននគរបាលស្រុក
អត្ថបទដែលជាប់ទាក់ទង