រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ចំនួន១នាក់​ ជនជាតិខ្មែរត្រលប់មកពីប្រទេសម៉ាឡេស៊ី

ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ចំនួន១នាក់​ (ជនជាតិខ្មែរត្រលប់មកពីប្រទេសម៉ាឡេស៊ី)​
រហូតដល់ម៉ោង​ ៧:៣០​ព្រឹក ថ្ងៃទី​ ១៨​ មិថុនា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​១នាក់ទៀត​ (ជាករណីនាំចូល)​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១២៩នាក់​​ ចំនួនសំរាកនៅពេទ្យកេីន៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១២៦នាក់​ដដែល និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 29248 ស្មេីនឹង 1761 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
អត្ថបទដែលជាប់ទាក់ទង