តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​៥៣ នៅលើ​ភ្នំព្រឹកជាប់​នឹង​ព្រំដែន​កម្ពុជា-ថៃ បាន​នឹងកំពុងទាក់ទាញ​ពី​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ទៅលេង​កម្សាន្ត

ខេត្តបាត់ដំបង​៖ តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​៥៣ ដែល​ស្ថិតនៅលើ​ភ្នំព្រឹក ជាប់​នឹង​ព្រំដែន​កម្ពុជា-ថៃ បាន​នឹងកំពុងទាក់ទាញ​ពី​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ទៅលេង​កម្សាន្ត មិន​ថា​ថ្ងៃ​ធម្មតា ថ្ងៃ​បុណ្យទាន ឬថ្ងៃឈប់សម្រាក​ផ្សេងៗ​នោះទេ​។
តំបន់​ទេសចរណ៍​នេះ បើ​យើង​ធ្វើដំណើរ​ពី​ស្រុក​ភ្នំព្រឹក ទៅ​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន​ត្រង់​ចំណុ​ច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។
យើង​នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ទឹកធ្លាក់​៥៣ នៅ​ពី​ខាងឆ្វេង​ដៃត្រឹមតែ​២​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ឬ​យើង​ក៏​អាចធ្វើ​ដំណើរមក​តាម​ស្រុក​សំពៅ​លូន​បាន​ដូចគ្នា​។
អត្ថបទដែលជាប់ទាក់ទង