ចោរលួចម៉ូតូអស់ល័ក្ខ២នាក់ សមត្ថកិច្ចខណ្ឌឫស្សីកែវទើបបញ្ចេញមុខ
ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បង្ក្រាបបានជាក់ស្តែងនូវករណីលួចម៉ូតូនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥០នាទី នៅចំណុចមុខហាងចរណៃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ រស់ ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកហាងចរណៃ មានទីលំនៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកឯជនសង្ស័យឈ្មោះ យ៉ន ចំរេីន ភេទប្រុស ហៅអាញ៉ាញ់ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) និងបក្សពួកម្នាក់ទៀតគេចខ្លួន សំភារៈបាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-1717 និងសំភារៈដកហូតគ្មាន។
កាលពីថ្ងៃកេីតហេតុជនសង្ស័យមានគ្នាចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់ការ៉េ ពណ៍ក្រហមចាស់ ពុំមានស្លាកលេខ ចេញធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលមកដល់ចំណុចកេីតហេតុឃេីញម៉ូតូរបស់ជនរងគ្រោះចតទុកដោយភ្លេចដកសោរចេញពីម៉ូតូ ជនសង្ស័យឈ្មោះ យ៉ន ចំរេីន បានធ្វេីសកម្មភាពលួចយកម៉ូតូនោះបានសំរេចរួចគេចខ្លួន លុះដល់ថ្ងៃទី១៦ ខែឆ្នាំដដែល វេលាម៉ោង១៤:០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កំលាំងសមត្ថកិច្ចបានបេីកការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ លុះដល់វេលាម៉ោង១៧:០០នាទី ថ្ងៃខែឆ្នាំដដែល កំលាំងសមត្ថកិច្ចយេីងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ យ៉ន ចំរេីន នៅចំណុចផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាំមកកាន់ប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដេីម្បីធ្វេីការសាកសួរ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លេីយ បន្តស្រាវជ្រាវរកបក្សពួក និងមធ្យោបាយរបស់ជនរងគ្រោះ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។