ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​កែ​ទម្រង់​ប៉ូលិស​របស់​អាមេរិក​

បរទេស៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​កែ​ទម្រង់​ប៉ូលិស​របស់​អាមេរិក​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ក្រោយ​មាន​បាតុកម្ម​តវ៉ា​អូស​បន្លាយ​ពេល​ជា​ច្រើន​ថ្ងៃ។​
បទបញ្ជា​ថ្មី​នេះ​នឹង​ធ្វើ​ការ​កែ​ប្រែ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​របស់​ប៉ូលិស​អាមេរិក​ដូចជា​ការ​ប្រើ​កម្លាំង​ និង​ហិង្សា​ខ្លាំង​ជ្រុល​ទៅ​លើ​ជន​សង្ស័យ​នៅ​កន្លែង​កើត​ហេតុ ហើយ​វា​នឹង​ដាក់​សម្ពាធ​លើ​ប៉ូលិស​ណា​ដែល​មាន​ប្រវត្តិ​ប្រើ​កម្លាំង​ដាក់​ជន​សង្ស័យ​លើស​ដែន​កំណត់​ដោយ​សារ​គេ​បាន​បង្កើត​​បណ្ដុំ​​កត់ត្រា​ទិន្នន័យ​មួយ​។​
រឿងរ៉ាវ​នៃ​ការ​ស្លាប់​របស់​ George Floyd គឺ​ជា​ឧទាហរណ៍​មួយ​ស្រាប់ ក្នុង​ចំណោម​ឧទាហរណ៍​ជា​ច្រើន​ទៀត​រាប់​មិន​អស់​នៃ​ការ​ប្រើ​កម្លាំង​ខ្លាំង​ហួសហេតុ​របស់​ប៉ូលិស​លើ​ជន​សង្ស័យ​។
ថ្លែង​នៅ​សេតវិមាន ត្រាំ បាន​និយាយ​សង្កត់​ធ្ងន់ឲ្យ​​ប៉ូលិស​ប្រតិបត្តិការ​បាន​ប្រសើរ​ជាង​មុន និង​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ក្រុម​គ្រួសារ​សព​ដែល​កំពុង​កាន់​ទុក្ខ៕ ប្រភព៖ CNN
អត្ថបទដែលជាប់ទាក់ទង