លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋមានខូចកាយសម្បទា ចំនួន ៣គ្រួសារ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋមានខូចកាយសម្បទា ចំនួន ៣គ្រួសារ នៅភូមិ២ សង្កាត់ ១ ក្រុងពះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរយកចិត្តដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញភារះកិច្ចដោយមិនគិតពីពេលវេលាការលំបាកជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះ លោកជំទាវ សុំឲ្យក្រុមគ្រួសារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ភារៈដែលបានផ្តល់ជូនរួមមាន ៖ (កុមាររា មានជំងឺភ្លេចភ្លាំង) អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ កន្ទេល ១ ទឹកស៊ុទ្ធ ២កេះ ទឹកក្រូច ១កេះ ឃីត ១ និងថវិកាចំនួន ២០ម៉ីនរៀល (កុមាររី មានខូចកាយសម្បទា) ទឹកក្រូច ១កេះ ទឹកសុទ្ធ ២កេះ ថវិកា ១០ម៉ីនរៀល ( រីឯកុមារ គរថ្លង់) ថវិកា ២០ម៉ីនរៀល ៕
អត្ថបទដែលជាប់ទាក់ទង