ឯកឧត្តម ហេង រតនា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់បំផុត និងបានពង្រឹងគោលនយោបាយអតីតយុទ្ធជន
អគ្គនាយកសុីម៉ាក ឯកឧត្តម ហេង រតនា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់បំផុត និងបានពង្រឹងគោលនយោបាយអតីតយុទ្ធជន ជូនអតីតកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដោយមិនប្រកាន់អតីតភាព។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ជាខួបទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៣! ពិធីរំលឹកខួបនេះប្រព្រឹតិ្តឡេីងដេីម្បីជូនចំពោះយុទ្ធជនកម្ពុជាទាំងឡាយដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ និងអ្វីៗគ្រប់បែបយ៉ាងដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ ប្រជាជន និងខឿនសន្តិភាពនៃ ព្រះរាជាណាចក្រទី២នេះ។
ឆ្លៀតឱកាសនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ថា សុីម៉ាក់ តាងនាមមន្ត្រីអង្គភាពសុីម៉ាក់ទាំងអស់ជាពិសេសជួសមុខឱយអ្នកជំនាញបច្ចេកទេសកំទេចគ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម តំណាងគ្រួសារអ្នកបានពលីអាយុជីវិត ធ្លាក់ខ្លួនពិការភាព និងសោធននិវត្តន៍ក្នុងបុព្វហេតុបំរើបេសកកម្មមនុស្សធម៌ ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱយរួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម និងគាំទ្រការអភិវឌ្ឍន៍ប្រទេសឡើងវិញនោះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់បំផុត និងបានពង្រឹងគោលនយោបាយអតីតយុទ្ធជន ជូនអតីតកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដោយមិនប្រកាន់អតីតភាព ដោយរួមទាំងអតីតៈកំលាំងតាំងពីមុនឆ្នាំ១៩៧០ ទោះបីជាអតីតៈកងកំលាំងពួកខ្មែរក្រហមក៏ដោយ។
ទន្ទឹងនឹងនេះមន្រ្តីអង្គភាពសុីម៉ាក់បានទទួលក្របខណ្ឌ័កងយោធពលខេមរភូមិន្ទនិងបំពាក់ឋានរសក្តិ សំដៅទទួលបានរបបសោធននិវត្តន៍ជូនបងប្អូនដែលបានពលី ពិការ និងយោធិននិវត្តន៍៕ by TVK