រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកជំនាញនិយាយជាសាធារណៈបានជួយបង្កើនការទំនាក់ទំនងសង្គមប្រកដោយក្រមសីលធម៌
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកជំនាញនិយាយជាសាធារណៈបានជួយបង្កើនការទំនាក់ទំនងសង្គម ប្រកដោយក្រមសីលធម៌ ដោយសារតែអ្នកនិយាយមានជំនាញនិងវិជ្ជាជីវៈ។
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរដល់អ្នកដែលបានរៀបចំជាវគ្គបណ្តុះបណ្តាល ស្តីអំពីការ និយាយជាសាធារណៈ តាមរយៈបណ្តាញសង្គម ដើម្បីឲ្យស្របទៅតាមជំនាញ វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលជាប្រការដ៏ល្អ ព្រោះថាការនិយាយទំនាក់ទំនងគ្នាជាសាធារណៈ ជាកិច្ចការដ៏សំខាន់។
ឯកឧត្តម បានលើកឡើងថា ដំបូងឡើយគេគិតថា មនុស្សធ្វើការតែនៅក្នុងផ្ទះក៏បានដែរ ប៉ុន្តែនៅពេលមានការកើតការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រយៈពេល៣ខែ ដែលមនុស្សធ្វើការ តែនៅក្នុងផ្ទះដោយមិនបានចេញក្រៅធ្វើទំនាក់ទំនងជាមួយមនុស្សដ៏ទៃ គឺមនុស្សនោះជួប វិប្បត្តិផ្លូវចិត្ត ផ្លូវអារម្មណ៍ច្រើន ។ ដូច្នេះនៅពេលជំងឺកូវីដនេះ បានបញ្ចប់ទៅ គឺអ្នកដែលរងគ្រោះស្លាប់ និងរងគ្រោះដោយចិត្តសាស្រ្ត មានចំនួនច្រើនជាងអ្នកកើតជំងឺទៅទៀត ព្រោះដោយសារថា មនុស្សកើតឡើងសម្រាប់ធ្វើទំនាក់ទំនងគ្នា បើគ្មាននោះទេ ដូចជាបាត់នូវអ្វីមួយដែរ ។ ដូច្នេះការ និយាយជាសាធារណៈ និងការធ្វើទំនាក់ទំនងគ្នាល្អ គឺជាប្រការសំខាន់ណាស់ ហើយភាពជោគជ័យក្នុងកិច្ចការងារក៏អាស្រ័យលើការទំនាក់ទំនងនេះដែរ។
កន្លងមកនេះដោយទទួលការអនុញ្ញាតពី ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានផ្តល់ជូននូវ គ្រូឧទ្ទេស ដើម្បីមកធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកក្រុមហ៊ុនចំនួន ៥១អង្គ.នាក់ ក្រោមប្រធានបទ “ទំនាក់ទំនងការនិយាយ ជាសាធារណៈ និងការបញ្ចុះបញ្ចូល ការស្វែងរកការគាំទ្រ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការប្រកបមុខរបបតាមបណ្ដាញសង្គមដែលធ្វើឲ្យសិក្ខាកាមមានចំណេះដឹងអាចរកចំណូលបានសមរម្យ៕